• Smily32 to Welcome

  • DEAR All Friends, I would like to invite you all to discover so many interesting things showing in my website: http://www.smily32.blogspot.com/.

  • This is Slide 3 Title

Wednesday, October 12, 2016

គេ​ចាត់​ទុក​អក្សរ​សិល្ប៍​ជា​កញ្ចក់​មួយ​ប្រភេទ​យ៉ាង​សំខាន់​របស់​សង្គម​មនុស្ស​។ តាម​រយៈ​ស្នាដៃ​អក្សរ សិល្ប៍​គេ​អាច​មើល​ឃើញ ​យល់​ដឹង​ពី​អ្វី​ៗដែល​ជា​ការ​រស់​នៅ មាន​កើត ឡើង​ជាក់​ស្តែង របស់​មនុស្ស ក្នុង សង្គម តាម សម័យ​កាល​និមួយៗ​។ ដោយ​ឡែក​រឿង​គូលី​កំនែន​ក៏​បាន​ឆ្លុះ​បញ្ចាំង​តថ​ភាព​សង្គម​ខ្មែរ​ក្នុង​សម័យ អាណា និគម​និយម​បារាំង​ដែរ។ តើ​រឿង​គូលី​កំនែន​បាន​ឆ្លុះ​បញ្ចាំង​ពី​តថ​ភាព​សម័យ​អាណា​និគម​និយម​បារាំង​ដូច​ម្តេច​ខ្លះ? ដើម្បី​ជា​ជំនួយ​ដល់​ការ​លាត​ត្រដាង​នូវ​បញ្ហា​របស់​ប្រធាន យើ​ង​ត្រូវ​យល់​ន័យ​របស់​ពាក្យ “តថ​ភាព​សង្គម​” និង​ “អក្សរ​សិល្ប៍” ​ជា​មុន​សិន​។ តថ​ភាព​សង្គម គឺ​ជា​ភាព​ជាក់​ស្តែង​ទាំង​ឡាយ​ដែល​មាន​ពិត​ប្រាកដ​នៅ​ក្នុង​សង្គម ​មនុស្ស​។ អក្សរ​សិល្ប៍​គឺ​ជា​កម្រង​អត្ថបទ រឿង​រ៉ាវ​ដែល​លើក​យក​បញ្ហា​មនុស្ស​មក​ចោទ​និង​ដោះ​ស្រាយ​ ប្រកប​ដោយ​សិល្ប៍​វិធី​ផ្សេងៗ​របស់​អ្នក​និពន្ធ។ តាម​ន័យ​នេះ ប្រធាន​ខាង​លើ​ចង់​និយាយ​ថា ក្នុង​អក្សរ​សិល្ប៍​រឿង​គូ លី​កំនែន​បាន​លើក​បញ្ហា​មនុស្ស​ និង​សង្គម​មនុស្ស​មក​លាត​ត្រដាង​ដល់​អ្នក​អាន អ្នក​សិក្សា​។ យើង​​ដឹង​ហើយ​ថា អ្នក​និពន្ធ​គឺ​ជា​មនុស្ស​ម្នាក់ ឬ​ជា​កោ​សិកា​មួយ​របស់​សង្គម ដែល​លោក​ធ្លាប់​រស់​នៅ​និង ឆ្លង​កាត់​បទ​ពិ​សោធន៍​ជា​ច្រើន​ទាក់​ទង​នឹង​ជីវិត​រស់​នៅ​ក្នុង​សង្គម​។ ក្រោយ​ពី​បាន​ឆ្លង​កាត់ និង​វិភាគ​បញ្ហា ទាំង​នេះ រួច​ហើយ អ្នក​និពន្ធ​យក​បញ្ហា​ទាំង​នោះ​មក​ចង​ក្រង និង​ទៅ​តាម​ទេព​កោសល្យ​និង​សីល​វិធី​របស់​ខ្លួន ​ជា​ផ្ទៃ​វណ្ណ​កម្ម មួយ​ប្រកប​ដោយ​តថ​និយម ដើម្បី​បម្រើ​ដល់​សតិ​អារ​ម្មណ៍​អ្នក​អាន អ្នក​​ស្តាប់​ផង ដើម្បី​លាត​ត្រដាង​ពី​សច្ច​ភាព សង្គម​ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង។ដើម្បី​ជា​អំណះ​អំណាង​លើ​បញ្ហា​នេះ លោក​អ៊ឹម ​ថុក ​អ្នក​និពន្ធ​ខ្មែរ និង​ជា ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​ប្រើ​សមត្ថ​ភាព​របស់​គាត់​ចង​ក្រង​ជា​ផ្ទៃ​រឿង​មួយ​ដើម្បី​លាត​ត្រដាង​ពី​ការ​ពិត​នៅ​ក្នុង​សម័យ​ដែល​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​របប​អាណា​និគម​និយម​បារាំង-ជប៉ុន ​និង​មាន​ការ​ជ្រៀត​ជ្រែក​ពី​ចក្រ​ពត្តិ​អាមេ​រិក ផង ​គឺ​រឿង​គូ​លី​កំ​នែន។ តាម​រយៈ​រឿង​គូលី​កំនែន​ យើង​អាច​ដឹង​ថា​ជីវភាព​របស់​ប្រជា​រាស្រ្ត​ខ្មែរ​នាពេល​នោះ​មាន សភាព​ដុន​ដាប​យ៉ាប់​យ៉ឺន​ជា​ទី​បំផុត​។ ប្រជា​ជន​រក​ព្រឹក​ខ្វះ​ល្ងាច​ រក​ល្ងាច​ខ្វះ​ព្រឹក គ្មាន​ពេល​ណា​បាន​ស្រាក​ស្រាន្ត​ទេ ដូច​សំដី​យឹម​ថា “ប្រជា​រាស្ត្រ​ខំ​ធ្វើ​ការ​មួយ​ថ្ងៃៗ ពីព្រលឹម​ទល់ព្រលប់ ​តោក​យ៉ាក អត់​បាយ​ស្ទើរ​រាល់​ឆ្នាំ” ឯ​តា​មុយ​ថា “អញ​ឃើញ​តែ​រាស្ត្រ​វេទនា រាស្រ្ត​ខ្វះស៊ី បម្រើ​គេ”។ តាម​សំបុត្រ​យឹម​ផ្ញើរ​មក​តាម៉ក់​​“ក្នុង​ពេល​នោះ ប្រជា​រាស្ត្រ​ខ្មែរ​ស្ទើរ​គ្រប់​តំបន់​ក្នុង​ប្រទេស បាន​រុំ​បាវ​ដើម្បី​បិទ​បាំង​កេរ្តិ៍​ខ្មាស​។ គ្រួសារ​ខ្លះ​មាន​សំពត់​មួយ​បន្លាស់ សម្រាប់​គ្នា​បី​បួន​នាក់”​។ ចំនែក​លឹម​នៅ​ធ្វើ​កំនេន មាន​តែ​អង្ករ​និង​ប្រហុក តែ​ប៉ុណ្ណោះ​យក​ទៅ​បរិភោគ​ដើម្បី​ធ្វើ​ ការ​ធ្ងន់ៗ​។ ប្រជា​រាស្រ្ត​ជាប់​កំនែន​រាល់​ឆ្នាំ ទាំង​ក្មេង ទាំង​ចាស់ ទាំង​ប្រុស ទាំង​ស្រី។តាម​រយៈ​សំដី​តា​មុយ​ថា “តាំង​ពី​កើត​មក​ជាប់​កំនែន​រាល់​ឆ្នាំ”​។ សូម្បី​តែ​លឹម​ជិត​រៀប​ការ​ក៏​ជាប់​កំនែន តា​សឹម​អាយុ​ហុក​សិប​ឆ្នាំ​ក៏​ត្រូវ​ជាប់​កំនែន នាយ​អ៊ូច​មិន​ទាន់​គ្រប់​អាយុ​ក៏​ត្រូវ​ជាប់​កំនែន​ដែរ។ ក្រៅ​ពី​កំនែន​ប្រជា​រាស្ត្រ​ត្រូវ​ជាប់​កាតព្វ​កិច្ច​ដ៏​សំខាន់​មួយ ទៀត​គឺ​ត្រូវ​បង់​ពន្ធ​ជូន​រាជ​ការ។ អ្នក​ណា​គ្មាន​ប្រាក់​បង់​ពន្ធ​ប្រាកដ​ជា​ត្រូវ​ជាប់​ខ្នោះ​ឃ្នាង​បញ្ជូន​ទៅ​សាលា​ឃុំជា​មិន​ខាន​។​ក្រៅ​ពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​ពួក​បារាំង-ជប៉ុន​ហើយ​ប្រជា​រាស្រ្ត​ខ្មែរ​ត្រូវ​ទទួល​រង​ការ​ទម្លាក់​គ្រាប់​បែក ពី​សំណាក់​ពួក​អាមេ​រិក​បណ្តាល​ឲ្យ​ព្រាត់​ប្រាស់​គ្រួសារ បង​ប្អូន កូន​ចៅ រត់​ចោល​ភូមិ​ក ផ្ទះ​សំបែង​ដី​ធ្លី គោ​ក្របី​។ល​។ ជាក់​ស្តែង​តា​ង៉ែត យាយ​ម៉ុក នាង​ហេង​ត្រូវ​គ្រាប់​បែក​អាមេ​រិក​ផ្តាច់​ជីវិត​នៅ​ទីក្រុង​ភ្នំពេញ​យ៉ាងអ​ណោច​អធ៌ម។ វត្ត​អារាម​ត្រូវ​បាក់​បែក​ខ្ទេច​ខ្ទាំ ព្រោះ​គ្រាប់​បែក​គ្មាន​ភ្នែក គ្មាន​ស្គាល់វ​ត្តវ៉ា ព្រះ​សង្ឃ​ទេ។ដោយ​សារ​ការ​រំលោភ​ឈ្លាន​ពាន​ពី​បរទេស​ដូច្នេះ​ហើយ​ទើប​ផ្តល់​ឱកាស​ឲ្យមន្ត្រី​ខ្មែរ​ខិល​ខូច​មួយ​ចំនួន ឆ្លៀត​យក អំណាច​មក​ជិៈ​ជាន់​ធ្វើ​បាប​រាស្ត្រ​គ្មាន​អាសូរ​។ ដូច​ករណី​មេឃុំ​ផាន់​ជា​ដើម ដើម្បី​ផ្គាប់​ផ្គុន​លោក​ចៅហ្វាយ គាត់​មិន​ញញើត​នឹង​ធ្វើ​ទង្វើ​ទុច្ច​រិត​ទេ​គាត់​ដើរ​កេណ្ឌ​ប្រជាជន​ឲ្យ​ទៅ​ធ្វើ​គូលី​ជប៉ុន​បង្ខំ​នាងហេង​ឲ្យ​ស្រលាញ់​លោក​ចៅ​ហ្វាយ​ដោយ​គំរាម​កំហែង​។ល។​ដូចគ្នា​នេះ​ដែរ​អត្ថបទ​រឿង​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ក្រុម​អ្នក​តស៊ូ​ខ្មែរ​ដើម្បី ​ដោះ​យក សេរី​ភាព​ជន​ជាតិ មាតុ​ភូមិ​ក៏ដូច​ជា​ប្រជា​រាស្រ្ត មាន​តួ​អង្គ​ម៉ឹង លឹម នូដូង ជា​ឧទាហរណ៍។